សកម្មភាពបង្រ្កាបប្រចាំថ្ងៃ
មនុស្សចំនួន៦១ នាក់ បានឃុំខ្លួនខណៈពេលដែលនៅលាក់ខ្លួនក្រោយពីការធ្វើរដ្ឋប្រហារ
នៅថ្ងៃច័ន្ទ មនុស្សចំនួន៤០នាក់ក្នុងចំណោម៦១នាក់ ដែលត្រូវបានចាប់ឃុំខ្លួន ខណៈពេលដែលពួកគេនៅលាក់ខ្លួនពីរដ្ឋាភិបាល ដោយរដ្ឋាភិបាលតាមប្រមាញ់ អ្នកគាំទ្រចលនាហ្គូឡិន។ អ្នកជាប់ឃុំរួមមាន សាដាតតីន អូលូបេ (Sadettin Ulubay) ជាម្ចាស់សណ្ឋាគារ Emex និង លោក អូលូបេ។ ប្រទេសតួកគីបានរួចរស់ជីវិតក្រោយពីការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាមួយនៅថ្ងៃទី ១៥ ខែកក្កដា ដែលបានសម្លាប់មនុស្សជាង ២៤០ នាក់ និងបង្ករបួសដល់មនុស្ស ជាងមួយពាន់នាក់ផ្សេងទៀត។ បន្ទាប់ពីការរើបម្រះនេះភ្លាម រដ្ឋាភិបាលគណបក្សយុត្តិធម៍និងការអភិវឌ្ឍន៍ រួមជាមួយប្រធានាធិបតីលោក Recep Tayyip Erdogan បានទំលាក់កំហុសលើចលនាហ្គូឡិន បើទោះបីមិនមានភស្តុតាងក៏ដោយ។ លោក ហ្វេធូឡា ហ្គូឡិន អ្នកបំផុសគំនិតនៃចលនានេះ បានបដិសេធយ៉ាងខ្លាំងក្នុងទំនាក់ទំនងធ្វើរដ្ឋប្រហារបរាជ័យនោះ និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្ដរជាតិ ប៉ុន្តែប្រធានាធិបតី Erdogan បានហៅការធ្វើរដ្ឋប្រហារបរាជ័យនោះជា «អំណោយដែលប្រទានពីព្រះ» ហើយរដ្ឋាភិបាលបានផ្តួចផ្តើមយុទ្ធនាការបន្សុទ្ធកម្ម ខ្នាតធំមួយ ក្នុង គោលបំណងជម្រុះសំអាតអ្នកគាំទ្រចលនានោះពីក្នុងស្ថាប័នរដ្ឋ កំចាត់ចោលអ្នកដែលមានប្រជាប្រិយភាពក្នុងសង្គម និងចាប់ពួកគេឃុំឃាំង។ បើយោងទៅតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៍តួកគី Bekir Bozdağ នៅថ្ងៃទី៦ ខែឧសភា
មនុស្សចំនួន៦១ នាក់ បានឃុំខ្លួនខណៈពេលដែលនៅលាក់ខ្លួនក្រោយពីការធ្វើរដ្ឋប្រហារ Read More »
ក្រោមការបន្សុទ្ធកម្មរបស់រដ្ឋាភិបាល មនុស្ស ៣៥ នាក់បានធ្វើអត្តឃាត
យោងតាមរបាយការណ៏ចេញដោយគណបក្សប្រឆាំង CHP បានអោយដឹងថា មនុស្ស ៣៥ នាក់បានធ្វើអត្តឃាតដោយសារ យុទ្ធនាការបន្សុទ្ធកម្មរបស់រដ្ឋាភិបាលក្រោយរដ្ឋប្រហារ ១៥ កក្កដា។ របាយការណ៏ «អត្តឃាតដែលធ្វើឡើងក្រោយការដឹកនាំគ្រាអាសន្ន» បានបង្ហាញថា ជនរងគ្រោះ ៣៥ នាក់ បានធ្វើអត្តឃាត ដោយសារ ខ្លួន ឬ សាច់ញាត្តិខ្លួនត្រូវបានចាប់ឃុំខ្លួន បាត់បង់ការងារធ្វើ ដោយរងការចោទប្រកាន់ថា មានទំនាក់ទំនងនឹងចលនាហ្គូឡិន។ ក្នុងនោះ ១៣នាក់ ធ្វើអត្តឃាតនៅ ផ្ទះ ៧នាក់នៅក្នុងគុក ១នាក់នៅមណ្ឌលកែប្រែ ១នាក់នៅកន្លែងស្នាក់នៅសម្រាប់ និស្សិត និង ៨នាក់នៅកន្លែងការងារ និង ៥ នៅតាមផ្លូវ។ បើបែងចែកតាមមុខរបរវិញ ក្នុងនោះ ១៧នាក់ជា ប៉ូលីស ៤នាក់ជាទាហាន ៤នាក់ជាគ្រូបង្រៀន ២នាក់ជាឆ្មាំគុក ១នាក់ជាទីប្រឹក្សា ១នាក់ជាចៅហា្វយស្រុក ១នាក់ជាអ្នកអប់រំសាសនា ១នាក់ជាព្រះរាជអាជ្ញារ ១នាក់ជាវិស្វករ ១នាក់ជាសិស្ស ១នាក់ជាគ្រូពេទ្យ និង ១នាក់ទៀតជាពេទ្យធ្មេញ។
ក្រោមការបន្សុទ្ធកម្មរបស់រដ្ឋាភិបាល មនុស្ស ៣៥ នាក់បានធ្វើអត្តឃាត Read More »


